អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី


អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី - ảnh 1
អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ សីហា អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី​​ ក្រោយរយៈពេល ១ ឆ្នាំសាងសង់។ កាណាល់ Suez ថ្មី​​នេះនឹងជួយកាត់បន្ថយ ពេលវេលាធ្វើដំណើររបស់នាវាដល់ ៧ ម៉ោងបើប្រៀបនឹងអតីតកាល។ តាមគំរោង កាណាល់ថ្មីនឹងបង្កើនការប្រមូលរូបីយប័ន្ធសំរាប់រដ្ឋាភិបាលអេហ្ស៊ីប ពី ៥,៣ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤ ដល់ ១៣,២ ពាន់លានដុល្លា​អាមេរិកក្នុងឆ្នាំ ២០២៣។ កាណាល់​ Suez ថ្មី​​ ត្រូវបានចាត់ទុកជាគំរោងការណ៍ធំ ជួរមុខរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi  និងរដ្ឋាភិបាល របស់លោកក្នុងការខំប្រឹងប្រែងស្តារទំនុកទុកចិត្តរបស់វិនិយោគិនបន្ទាប់ពីជាង ៤ ឆ្នាំអស្ថិរភាពខាងនយោបាយមកម្លេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ