អេហ្ស៊ីបបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន

អេហ្ស៊ីបបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន - ảnh 1
ផ្សារ១នៅអេហ្ស៊ីព (រូបថតៈ al-shorfa.com)


(VOVworld)-ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ម៉ូស្គូនិងបញ្ចប់នាថ្ងៃ ទី
២៦មិនា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មនិងវិនិយោគអេហ្ស៊ីពលោក
Mounir Fakhry Abdel Nour និងសមភាគីរុស្ស៊ីបានព្រមព្រៀងគ្នា បង្កើតតំបន់ ពាណិជ្ជកម្មសេរីរវាងអេហ្ស៊ីពជាមួយសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់
ស្ថាន។

        រដ្ឋមន្រ្តី Abdel Nour បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សម្ព័ន្ធភាពគយពោលខាងលើ នឹងជួយជម្រុញការនាំចេញរបស់អេហ្ស៊ីព និងរស្ស៊ី ព្រមទាំងរួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

        លោក Abdel Nour ឲ្យដឹងថែមទៀតថា អេហ្ស៊ីពកំពុងពិនិត្យមើលអំពីការ បង្កើតមណ្ឌលឧស្សាហកម្ម១ជាមួយរុស្ស៊ី សំដៅផលិតសំភារៈកសិកម្ម ដើម្បី ឆ្លើយតបនឹងតម្រូវការក្នុងប្រទេសនិងនាំចេញ។ តាមគំរោង​ ភាគីរុស្ស៊ីបានចូល រួមក្នុងគំរោងការអភិវឌ្ឍន៍រោងចក្រដែកថែបអេហ្ស៊ីពនៅខាងត្បូងទីក្រុង “គែ” 
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ