អេហ្ស៊ីបបានបញ្ចប់ការធ្វើប្រជាមតិចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៤

(VOVWORLD) - អេហ្ស៊ីបបានបញ្ចប់ការធ្វើប្រជាមតិស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងលទ្ធផលគ្រោងនឹងប្រកាសនៅថ្ងៃទី២៧ ខែមេសាខាងមុខ។
អេហ្ស៊ីបបានបញ្ចប់ការធ្វើប្រជាមតិចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៤ - ảnh 1 អេហ្ស៊ីបបានបញ្ចប់ការធ្វើប្រជាមតិចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៤

នៅវេលាម៉ោង ២១ ថ្ងៃម្សិលមិញ នៅបណ្តាមណ្ឌលបោះឆ្នោតទូទាំងប្រទេស      អេហ្ស៊ីបបានបិទបញ្ចប់ បន្ទាប់ពីរយៈពេល ៣ ថ្ងៃនៃការបោះឆ្នោតអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ ។ មិនយូរប៉ុន្មាន ដំណើរការរាប់សន្លឹកឆ្នោតត្រូវបានរៀបចំឡើងនៅចំពោះមុខរបស់អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាននិងអង្គការអន្ដរជាតិ។ មុននោះ ការធ្វើប្រជាមតិស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ  អេហ្ស៊ីបឆ្នាំ ២០១៤ នៅឯបរទេសបានបញ្ចប់នាយប់ថ្ងៃទី ២១ ខែមេសាដែរ។ ទន្ទឹមនឹងនេះ ស្ថាប័នបោះឆ្នោតអេហ្ស៊ីប (NEA) បានឲ្យដឹងថាដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូននិងតម្លាភាព។ មណ្ឌលបោះឆ្នោតត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយចៅក្រម ភ្នាក់ងារខាងយុតិ្តធម៌ និងអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិរាប់រយនាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ