អេហ្ស៊ីប-អ៊ីរ៉ាក់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ


អេហ្ស៊ីប-អ៊ីរ៉ាក់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ - ảnh 1
អេហ្ស៊ីប-អ៊ីរ៉ាក់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ (Image: dantri.com.vn)

(VOVworld) – នាថ្ងៃទី​ ១១ មករា អេហ្ស៊ីបនិងអ៊ីរ៉ាក់បានឯកភាពបង្កើនទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យសន្តិសុខនិងចារកម្មសំដៅប្រយុទ្ធ ប្រឆាំងនឹងបណ្ដាអង្គការភេវរកម្មក្នុងតំបន់។ ថ្លែងមតិក្នុងសន្និសីទកាសែតរួមជាមួយ
សមភាគីអ៊ីរ៉ាក់ លោក Haidar al Abadi បន្ទាប់ពីការចរចារជាន់ខ្ពស់នៅរដ្ឋធានីគែរ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahlab បានលើកច្បាស់ថា៖ ប្រទេសទាំង ២ បានឯកភាពស្តីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅកំរិតខ្ពស់បំផុតលើ
វិស័យសន្តិសុខនិងចារកម្មសំដៅប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិយម។ រីឯខ្លួនវិញ
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា៖ អ៊ីរ៉ាក់និង​អេហ្ស៊ីបឯកភាពសហប្រតិបត្តិការ
លើគ្រប់វិស័យក្នុងការប្រយុទ្ធប្រឆាំងភេវរកម្ម។ នាថ្ងៃដដែល ប្រធានាធិបតីអេហ្ស៊ីប
Abdel Fattah el Sisi បានប្រកាសគាំទ្រអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស និងសន្យាផ្តល់ជំនួយសំរាប់ប្រទេសឈុងសមុទ្រពែក្សនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ