អេហ្ស៊ីព៖អាត្រាសម្លេងគំាទ្ររដ្ឋាភិបាលបណ្តោះអាសន្នកើនឡើងវិញ

អេហ្ស៊ីព៖អាត្រាសម្លេងគំាទ្ររដ្ឋាភិបាលបណ្តោះអាសន្នកើនឡើងវិញ - ảnh 1
រូបថតៈ AFP-TTXVN


(VOVworld)-តាមលទ្ធផលនៃការស៊ើបអង្កេត១របស់មជ្ឈមណ្ឌលស្ទង់មតិ សាធារណៈអេហ្ស៊ីព (Baseera)ប្រកាសនាថ្ងៃទី១១កុម្ភៈឲ្យដឹងថា អាត្រាសម្លេង គាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ កើនពីចំណុច២០%នាខែ វិច្ចិការឆ្នាំ២០១៣ឡើងដល់២៧%នាសព្វថ្ងៃ។ ការស៊ើបអង្កេតពីថ្ងៃទី២៨

ដល់ថ្ងៃទី៣០មករាដែលបានដំណើការដោយទូរស័ព្ទលើជនជាង២ពាន់នាក់ក្នុងអាយុ១៨ឆ្នាំ។ លទ្ធផលនៃចំលើយរបស់ជនចំនួន៣៨%បានវាយតម្លៃចំពោះ សកម្មភាពរបស់រដ្ឋាភិបាលគឺនៅកម្រិតមធ្យម ។ មតិដែលសម្តេងការពេញចិត្ត ចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន Hazem El-Beblawi ស្រូបយក២៤%នៅទីក្រុងនិង២៩%នៅតំបន់ជនបទ។ ទាក់ទិនដល់លទ្ធផលនៃ សកម្មភាពរបស់លោក Beblawi ក្នុងថ្នាក់នាយករដ្ឋមន្រ្តី ចំនួន២២%បានវាយ តម្លៃក្នុងកម្រិត “ល្អ” ៣៥%នៅកម្រិត​ “មធ្យម” និង ២២%នៅកម្រិតអន់

ខ្សោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ