ឥណ្ឌា - ចិនជួបចរចាថ្នាក់ឧត្តមសេនីយ៍លើកទី ២

(VOVWORLD) - ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបន្ធូរស្រាលភាពតានតឹងនៅ Ladakh ដែលផ្តើមចេញពីការពង្រឹងយោធាចិន។
ឥណ្ឌា - ចិនជួបចរចាថ្នាក់ឧត្តមសេនីយ៍លើកទី ២ - ảnh 1 កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (រូបថត៖ Reuters / vov.vn)

កិច្ចចរចារនៅតាមព្រំដែនរវាងមេបញ្ជាការកងពលតូចលេខ ១៤ ដែលឈរជើងនៅ Leh របស់យោធាឥណ្ឌា លោកឧត្តមសេនីយ៍ទោ Harinder Singh និងលោកឧត្តមសេនីយ៍ទោ Liu Lin មេបញ្ជាការតំបន់យោធភូមិភាគ Xinjiang ខាងត្បូង នៃ កងទ័ពរំដោះប្រជាជន ចិន (PLA) បានប្រព្រឹត្តិទៅនាថ្ងៃទី ២២ ខែមិថុនា ។នៅក្នុងជំនួប ដែលអូសបន្លាយក្នុងរយៈពេល ១១ ម៉ោងនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបន្ធូរស្រាលភាពតានតឹងនៅ Ladakh ដែលផ្តើមចេញពីការពង្រឹងយោធាចិននៅទីនេះ។

គួរកត់សម្គាល់ថា នេះគឺជាជំនួបលើកទី ២រវាងមន្ត្រីការពារជាតិថ្នាក់ឧត្តមសេនីយ៍រវាងចិន និងឥណ្ឌាក្នុងរយៈពេល ១ សប្ដាហ៍កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ