ឥណ្ឌា និងអង់គ្លេសបានអនុម័តិដំណើរការដល់ឆ្នាំ២០៣០ ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) -  នាយប់ថ្ងៃទី៤ ខែឧសភា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានជួបប្រជុំតាមអ៊ិនធឺរណែត ជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ស្តីពីការអនុម័តដំណើរការដល់ឆ្នាំ២០៣០ ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគីក្លាយទៅជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។

ឥណ្ឌា និងអង់គ្លេសបានអនុម័តិដំណើរការដល់ឆ្នាំ២០៣០ ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី - ảnh 1នាយករដ្ឋមន្រ្តីឥណ្ឌា  Narendra Modi (ស្តាំ) និងនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson  (រូបថត៖  PTI)

តាមនោះ មេដឹកនាំទាំងពីររូប បានចាប់ផ្តើមពង្រឹងទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម (Enhanced Trade Partnership) ដើម្បីទាញយកសក្តានុពលនៃពាណិជ្ជកម្មទ្វេភាគី ហើយឆ្ពោះទៅគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងទ្វេដង ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០។ ឥណ្ឌានិងអង់គ្លេស ក៏បានឯកភាពគ្នាលើដំណើរការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើគ្រប់ជ្រុងជ្រោយនិងមានសមភាព។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មីៗ ដូចជាផលិតផលឌីជីថល ICT។ មេដឹកនាំទាំងពីររូប ក៏បានយល់ព្រម ធ្វើការពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ រួមទាំងនៅក្នុងវិស័យដែនសមុទ្រ ការប្រឆាំងភេរវកម្ម និងលំហអ៊ីនធឺរណែត។ ភាគីទាំងពីរក៏បានចាប់ផ្តើមភាពជាដៃគូលើគ្រប់ជ្រុងជ្រោយស្តីពីអន្តោប្រវេសន៏ ដើម្បីជំរុញការធ្វើដំណើរទៅមករបស់និស្សិតនិងអ្នកជំនាញនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ