ឥណ្ឌា និងអាមេរិកដាស់តឿនឱ្យប៉ាគីស្ថានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម

(VOVWORLD) -ឥណ្ឌា និងអាមេរិកបានអំពាវនាវដល់ប៉ាគីស្ថានរួមសហការក្នុងការបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម និងមិនផ្ដល់ទីជម្រកសម្រាប់អង្គការភេរវកម្ម នៅក្នុងទឹកដីរបស់ខ្លួន។
ឥណ្ឌា និងអាមេរិកដាស់តឿនឱ្យប៉ាគីស្ថានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ Reuters)

 នៅក្នុងជំនួបថ្ងៃទី ១១ ខែមិនា រវាងលេខាកិច្ចការបរទេស ឥណ្ឌាលោក Vijay Gokhale និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅរដ្ឋធានីវ៉ាស៊ីនតោននោះ ភាគីទាំងពីរបានឯកភាពគ្នាថា “គប្បីដាក់ការទទួលខុសត្រូវសម្រាប់បណ្ដាប្រទេសដែលគាំទ្រ ឬលើកទឹកចិត្តដល់ភេរវកម្មក្រោមគ្រប់រូបភាព”។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនោះ លេខាកិច្ចការបរទេស ឥណ្ឌាលោក Vijay Gokhale គ្រោងនឹងជួបចរចាជាមួយសមភាគីទទួលបន្ទុកបណ្ដាបញ្ហានយោបាយ លោក David Hale និងសមភាគីទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ លោកស្រី Andrea Thompson៕

ប្រតិកម្មទៅវិញ

ផ្សេងៗ