ឥណ្ឌា៖ រលក Covid-19 បានឆ្លងរាលដាលពីទីក្រុងដល់ជនបទ

(VOVWORLD) - បញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក  Narendra Modi នាពេលនេះ គឺ ត្រូវគ្រប់គ្រងឲ្យបានជំងឺរាតត្បាត Covid-19 នៅតាមតំបន់ជនបទ។
ឥណ្ឌា៖ រលក Covid-19 បានឆ្លងរាលដាលពីទីក្រុងដល់ជនបទ - ảnh 1 ប្រជាកសិករនៅ Puducherry វិលត្រឡប់មកធ្វើការវិញ (រូបថត៖  VOV )

តំបន់ជនបទឥណ្ឌាកំពុងក្លាយទៅជាចំណុចកណ្ដាលនៃរលកឆ្លងជំងឺរាតត្បាត Covid-19 ថ្មី បន្ទាប់ពីពលករចំណាកស្រុកបានវិលត្រឡប់មកពីទីក្រុងធំ ៗ ដោយសារជំងឺរាតត្បាត និងវិធានការទប់ស្កាត់ជំងឺនៅទូទាំងប្រទេស។ រដ្ឋក្រីក្រមួយចំនួន ដូចជា៖ Bihar  Assam  Jharkhand  Odisha និង Uttar Pradesh គឺជាតំបន់ដែលទទួលពលករចំណាកស្រុកវិលត្រឡប់មកផ្ទះវិញច្រើនបំផុត ហើយមានករណីឆ្លងជំងឺ SARS-CoV-2 ច្រើនបំផុតក្នុងរយៈពេល ២ សប្ដាហ៍ជាប់ៗគ្នា។ បញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក  Narendra Modi នាពេលនេះ គឺ ត្រូវគ្រប់គ្រងឲ្យបានជំងឺរាតត្បាត Covid-19 នៅតាមតំបន់ជនបទនានា ដែលមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលទន់ខ្សោយ ហើយជីវភាពរស់របស់ប្រជាជនទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ