ឥណ្ឌា៖ អគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្ម ៤ ជាន់ មនុស្ស ២៧ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវរងរបួស

(VOVWORLD) - មនុស្សជាង ៧០ នាក់ត្រូវបានចាត់ទុកថា មានវត្តមាននៅក្នុងអគារ នៅ ពេលដែលអណ្ដាតភ្លើងបានផ្ទុះឡើងពីជាន់ទី១ ហើយបានឆាបឆេះអគារទាំងមូល យ៉ាងឆាប់រហ័ស។ 

ឥណ្ឌា៖ អគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្ម ៤ ជាន់ មនុស្ស ២៧ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវរងរបួស - ảnh 1ទិដ្ឋភាពនៅករណីអគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្ម។ (រូបថត៖ AP/VOV)
មនុស្សយ៉ាងហោចណាស់ ២៧ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងករណីអគ្គីភ័យដ៏ធ្ងន់ធ្ងរដែលបានឆាបឆេះអគារពាណិជ្ជកម្មកម្ពស់ ៤ ជាន់នៅភាគខាងលិចនៃរដ្ឋធានីញូវដែលី កាលពីរសៀលថ្ងៃ ១៣ ឧសភា (ម៉ោង ក្នុងតំបន់)។ មនុស្សជាង ៧០ នាក់ត្រូវបានចាត់ទុកថា មានវត្តមាននៅក្នុងអគារ នៅ ពេលដែលអណ្ដាតភ្លើងបានផ្ទុះឡើងពីជាន់ទី១ ហើយបានឆាបឆេះអគារទាំងមូល យ៉ាងឆាប់រហ័ស។ ទុស្សេចរន្តអគ្គិសនីត្រូវបានចាត់ទុក ថាជាមូលហេតុនៃអគ្គីភ័យ។ ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ