ឥណ្ឌាចិនយល់ព្រមរក្សាសន្តិភាពនៅតាមព្រំដែន

(VOVWORLD) - នាថ្ងៃទី ២១ ខែធ្នូ ឥណ្ឌានិងចិនបានឯកភាពគ្នាក្នុងការរក្សាសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន ហើយសង្កត់ធ្ងន់លើបញ្ហាព្រំដែនតាមយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។
ឥណ្ឌាចិនយល់ព្រមរក្សាសន្តិភាពនៅតាមព្រំដែន - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថត៖ THX/TTXVN)

ក្នុងជំនួបពិភាក្សារវាងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុង  New Delhi ស្តីពីបញ្ហាព្រំដែនទ្វេភាគីក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនារវាងតំណាងពិសេស ភាគីទាំងពីរក៏បានប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីសម្រេចបានដំណោះស្រាយដោយសមភាព សមហេតុសមផល និងអាចទទួលយកបានចំពោះបញ្ហានេះផងដែរ

ភាគីទាំងពីរក៏បានសម្រេចបានការស្រុះចិត្តគំនិតក្នុងការគោរពគ្នាទៅវិញទៅមកនូវបញ្ហារសើបនិងកង្វល់នានា ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាព្រំដែនយ៉ាងឆាប់ៗនិងបម្រើផលប្រយោជន៍ចាសារវន្តរបស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ