ឥណ្ឌូណេស៊ីរប់ប្រណាំងជាមួយពេលវេលា ដើម្បីស្វែងរកនាវាមុជទឹកដែលបាត់ខ្លូន

(VOVWORLD) - កងទ័ពជើងទឹកឥណ្ឌូណេស៊ីនៅតែខិតខំប្រឹងប្រែងស្វែងរកនាវាមុជទឹកមួយគ្រឿង ដែលបានដឹកនាវិកចំនួន ៥៣ នាក់ បានបាត់ខ្លួន នៅពេលចូលរួមសមយុទ្ធនៅកោះបាលី កាលពីថ្ងៃទី ២១ ខែមេសា។
ឥណ្ឌូណេស៊ីរប់ប្រណាំងជាមួយពេលវេលា ដើម្បីស្វែងរកនាវាមុជទឹកដែលបាត់ខ្លូន - ảnh 1ឥណ្ឌូណេស៊ីរប់ប្រណាំងជាមួយពេលវេលា ដើម្បីស្វែងរកនាវាមុជទឹកដែលបាត់ខ្លូន (រូបថត៖ Getty)

អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ីលោក  Julius Widjojono បានឲ្យដឹងថា យុទ្ធនាការស្វែងរកកំពុងបានអនុវត្តន៍នៅដែនសមុទ្រ ដែលមានចំងាយ ៩៦ គីឡូម៉ែត្រពីកោះបាលី។ក្នុងអំឡុងពេលនៃការស្វែងរកតាមអាកាសនៅថ្ងៃទី ២២ ខែមេសា កងទ័ពឥណ្ឌូនេស៊ីបានរកឃើញស្លាកស្នាមប្រេង នៅទីកន្លែងដែលនាវាមុជទឹក KRI Nnaggala 402 បានចេញដំណើរ។ នាបច្ចុប្បន្នេះ មិនទាន់មានព័ត៌មានអ្វីអំពី ជោគវាសនារបស់នាវិកចំនួន ៥៣ នាក់នៅក្នុងនាវាមុជទឹកនេះឡើយ។ នាយសេនាធិការកងទ័ពជើងទឹកឥណ្ឌូណេស៊ីឧត្តមនាវី Yudo Margono បានឲ្យដឹងថានាវាមុជទឹក KRI Nanggala 402 មានផ្ទុកបំរុងអុកស៊ីសែនគ្រប់គ្រាន់សម្រាប់នាវិករយៈពេល ៧២ ម៉ោង ពោលគឺរហូតដល់ព្រឹកថ្ងៃទី ២៤ ខែមេសា។ ទន្ទឹមនឹងនេះមានប្រទេសជាច្រើនបានជួយ ឥណ្ឌូនេស៊ីក្នុងការស្វែងរកនាវាមុជទឹកដែលបាត់ខ្លួនយ៉ាងសកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ