ឥណ្ឌាត្រៀមខ្លួនជាស្រេចផ្ដល់ជូនវៀតណាមថ្នាំព្យាបាលកូវីដ ១៩ Remdesivir ចំនួន ១លានដូស

(VOVWORLD) - តាមបទពិសោធន៍របស់ឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជម្ងឺកូវីដ ១៩ ឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពនោះ រួមជាមួយការពន្លឿនយុទ្ធនាការចាក់ វ៉ាក់សាំង គឺការស្វែងរកថ្នាំព្យាបាលជាបន្ទាន់សម្រាប់អ្នកជម្ងឺធ្ងន់ធ្ងរក៏មានសារសំខាន់ ខ្លាំងណាស់។ 

ឥណ្ឌាត្រៀមខ្លួនជាស្រេចផ្ដល់ជូនវៀតណាមថ្នាំព្យាបាលកូវីដ ១៩ Remdesivir ចំនួន ១លានដូស - ảnh 1លោកឯកអគ្គរដ្ឋទូត Pham Sanh Chau ជួបធ្វើការជាមួយតំណាងក្រុមហ៊ុនឱសថសាស្ត្រ Dr.Reddy។
យោងតាមសភាពាណិជ្ជកម្មវៀតណាមប្រចាំឥណ្ឌាឲ្យដឹងថា ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានបង្កើត “ក្រុមប្រតិកម្មរហ័សអំពី ថ្នាំនិងវ៉ាក់សាំង” ដោយមានភារកិច្ចគៀងគរសភាពាណិជ្ជកម្ម កម្មាភិបាលទទួលបន្ទុក សេដ្ឋកិច្ចនៃស្ថានទូត និងការិយាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាកម្លាំងស្នូលៗនៃ ស្ថានទូត ចូលរួមស្វែងរក ចរចាអំពីប្រភពផ្គត់ផ្គង់ថ្នាំនិងវ៉ាក់សាំងកូវីដ ១៩ ជូនវៀតណាម។
ក្រោយរយៈពេលធ្វើការយ៉ាងសកម្មរវាងក្រុមនេះជាមួយក្រុមហ៊ុនឱសថសាស្ត្រធំៗជាច្រើននៅឥណ្ឌា បណ្ដាសហគ្រាសបានសន្យាផ្គត់ផ្គង់ជូនវៀតណាមនូវថ្នាំ ព្យាបាលកូវីដ ១៩ Remdesivir ប្រមាណ ១លានដូស ក្នុងរយៈពេល៣០ថ្ងៃខាងមុខ។
តាមបទពិសោធន៍របស់ឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពនោះ រួមជាមួយការពន្លឿនយុទ្ធនាការចាក់ វ៉ាក់សាំង គឺការស្វែងរកថ្នាំព្យាបាលជាបន្ទាន់សម្រាប់អ្នកជម្ងឺធ្ងន់ធ្ងរក៏មានសារសំខាន់ ខ្លាំងណាស់។ ដូច្នេះ សភាពាណិជ្ជកម្មវៀតណាមប្រចាំឥណ្ឌាសង្ឃឹមថា ការទិញបានថ្នាំ ព្យាបាលចាំបាច់យ៉ាងឆាប់រហ័សពីឥណ្ឌា នឹងជួយវៀតណាមគ្រប់គ្រងបានជម្ងឺរាត ត្បាតក្នុងពេលឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ