ឥណ្ឌានិងប៉ាគីស្ថានបាញ់ផ្លោងកាំភ្លើងទៅវិញទៅមកនៅព្រំដែន Kashmir

ឥណ្ឌានិងប៉ាគីស្ថានបាញ់ផ្លោងកាំភ្លើងទៅវិញទៅមកនៅព្រំដែន Kashmir - ảnh 1
ប៉ូសសន្តិសុខរបស់ឥណ្ឌាតាមបណ្តោយព្រំដែនជាមួយប៉ាគីស្ថាននៅ Kashmir
(រូបថតៈ dantri.vn )

(VOVworld)-ការបាញ់ផ្លោងកាំភ្លើងបានកើតមានឡើងនាយប់ថ្ងៃទី៣ឧសភារវាងទា
ហាន ឥណ្ឌានិងប៉ាគីស្ថាននៅព្រំដែនត្រួតពិនិត្យ (LoC) របស់តំបន់ Kashmir ដែល
ឥណ្ឌាកំពុងត្រួតពិនិត្យ។ តាមបណ្តាប្រភពព័ត៌មានថា ការបាញ់ផ្លោងកាំភ្លើងទៅវិញ
ទៅមកនេះ កើតមានឡើងនៅតំបន់ Mandhar ចំងាយពីទីក្រុង Srinagar របស់ Kashmir ប្រហែល១៨៥គីឡូម៉ត្រប៉ែកខាងនីរតី។ អ្នកនាំពាក្យ កងទ័ពឥណ្ឌាបានចោទ
ប្រកាន់ថាកងទ័ពប៉ាគីស្ថានបានរំលោភលើបទឈប់ បាញ់ ពេលដែលប្រើប្រាស់
អាវុធធុនស្រាលនិងកាំភ្លើងស្វ័យប្រវត្តបាញ់តម្រង់ ទៅលើទីតាំងរបស់កងទ័ពឥណ្ឌា
នៅ​Mandhar។ ទាហានឥណ្ឌាបានតប់តវិញ ដោយប្រើអាវុធប្រហាក់ប្រហែល។ គ្មាននរណាស្លាប់និងរងរបួសក្នុងការបាញ់ផ្លោងកាំភ្លើងពោលខាងលើទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ