ឥណ្ឌូនេស៊ី៖ កើតមានករណីបំផ្ទុះគ្រាប់បែកមួយទៀត នៅ Java ប៉ែកខាងកើត

(VOVWORLD) -ប៉ូលីសឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ ករណីបំផ្ទុះគ្រប់បែកមួយទៀត បានកើតឡើងនាយប់ថ្ងៃទី ១៣ ឧសភា នៅទីរួមស្រុកមួយ ដែលជិតទីក្រុង Surabaya របស់ខេត្ត Java ប៉ែកខាងកើត ដែលមុននេះ ជាទីកន្លែងកើតឡើងការបំផ្ទុះគ្រាប់បែកអត្ថឃាតជាបន្តបន្ទាប់ តម្រង់លើវិហារកាតូលិកចំនួន ៣។
 
ឥណ្ឌូនេស៊ី៖ កើតមានករណីបំផ្ទុះគ្រាប់បែកមួយទៀត នៅ Java ប៉ែកខាងកើត - ảnh 1 ឥណ្ឌូនេស៊ី៖ កើតមានករណីបំផ្ទុះគ្រាប់បែកមួយទៀត នៅ Java ប៉ែកខាងកើត

មុននេះ នាថ្ងៃទី ១៣ ឧសភា នៅទីក្រុង Surabaya ដែលជាទីក្រុងធំលំដាប់ទី ២ របស់ឥណ្ឌូនេស៊ី បានកើតឡើងករណីបំផ្ទុះគ្រាប់បែកចំនួន ៣ លើកបន្តបន្ទាប់ តម្រង់លើវិហារកាតូលិកចំនួន ៣ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និងមនុស្សរងគ្រោះរាប់សិបនាក់។ ប្រធានប៉ូលីស Jakarta ឧត្តមសេនីយ៍ Idham Azis បានឲ្យដឹងថា៖ ទីតាំងទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ប៉ូលីស Jakarta ត្រូវបានដាក់ក្នុងស្ថានភាពកម្រិតប្រកាសអាសន្នខ្ពស់បំផុត រហូតដល់ពេលណាដែលមានសេចក្ដីជូនដំណឹងថ្មី។ បូលីសនៅJava ប៉ែកខាងកើត ក៏បានលើកកម្រិតប្រកាសអាសន្នសន្តិសុខឡើងកម្រិតខ្ពស់បំផុតដែរ។

ស្ដីពីករណីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ១៣ ឧសភា បានថ្កោលទោសចំពោះករណីវាយប្រហារភេរវកម្ម តម្រង់ទៅលើហ្វូងមនុស្សដែលកំពុងចូលរួមពិធីបុណ្យនៅវិហារកាតូលិកចំនួន ៣ នៅខេត្ត Surabaya របស់ឥណ្ឌូនេស៊ី ដែលកើតឡើងមុននេះនាថ្ងៃដដែល។ លោក Guterres ក៏បានផ្ញើសេចក្ដីរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយជនពរឲ្យជូនរងគ្រោះឆាប់ជាសះស្បើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ