ឥណ្ឌូនេស៊ីបង្កើតការិយាល័យបេសកជនពិសេសអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា

(VOVWORLD) - ក្នុងនាមជាប្រធានការិយាល័យ បេសកជនពិសេសទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោកស្រី Retno បានសង្កត់ធ្ងន់ថា ប្រការសំខាន់នោះគឺបង្កើតភាពងាយស្រួលដល់កិច្ចសន្ទនាថ្នាក់ជាតិដើម្បីដោះស្រាយ ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា។ 
ឥណ្ឌូនេស៊ីបង្កើតការិយាល័យបេសកជនពិសេសអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា - ảnh 1រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី ១១ មករា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានឲ្យដឹងថា លោកស្រីនឹងដឹកនាំការិយាល័យមួយដែលបង្កើតឡើងដោយ ប្រទេសនេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ នាបច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងកាន់ តំណែងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ ២០២៣។ ក្នុងនាមជាប្រធានការិយាល័យ បេសកជនពិសេសទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោកស្រី Retno បានសង្កត់ធ្ងន់ថា ប្រការសំខាន់នោះគឺបង្កើតភាពងាយស្រួលដល់កិច្ចសន្ទនាថ្នាក់ជាតិដើម្បីដោះស្រាយ ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា។ លោកស្រីរដ្ឋមន្ត្រីការបរទេស Retno បានបញ្ជាក់ ថា ប្រទេសឥណ្ឌូនេស៊ីបានស្នើឱ្យអគ្គលេខាធិការអាស៊ាន ទាក់ទងជាមួយភាគីពាក់ព័ន្ធ ទាំងអស់នៅមីយ៉ាន់ម៉ា ហើយមានគោលបំណងថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងអនុញ្ញាតិ ឱ្យផ្តល់ជំនួយមនុស្សធម៌។ លោកស្រីរដ្ឋមន្ត្រីការបរទេស Retno ក៏បានបញ្ជាក់ផងដែរ ថា អាស៊ាននឹងបន្តសហការជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ