ឥណ្ឌូនេស៊ីបង្កើតមណ្ឌលបណ្តុះបណ្ដាលសារព័ត៌មានអាស៊ាន

ឥណ្ឌូនេស៊ីបង្កើតមណ្ឌលបណ្តុះបណ្ដាលសារព័ត៌មានអាស៊ាន - ảnh 1
PWI នឹងបង្កើតមូលដ្ឋានបណ្តុះបណ្ដាលនិង បំប៉នជំនាញសារព៏ត៌មានសំរាប់
អ្នកយកព័ត៌មាននៃបណ្ដាប្រទេសជាសមាជិក អាស៊ាន (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣១ តុលា ប្រធានសមាគមអ្នកកាសែតឥណ្ឌូនេស៊ី (PWI) លោក
Margiono  បានឲ្យដឹងថា៖ PWI នឹងបង្កើតមូលដ្ឋានបណ្តុះបណ្ដាលនិង បំប៉នជំនាញសារ
ព៏ត៌មានសំរាប់អ្នកយកព័ត៌មាននៃបណ្ដាប្រទេសជាសមាជិក អាស៊ាន ឬហៅថា៖
“មណ្ឌលបណ្តុះបណ្ដាលសារព័ត៌មានអាស៊ាន” នៅទីក្រុង Palembang ភាគខាងត្បូងខេត្ត
Sumatra ឥណ្ឌូនេស៊ី។ តាមលោក Margiono បានឲ្យដឹងទៀតថា៖ ការផ្តើមគំនិតពោល
ខាងលើត្រូវបានគណៈកម្មាធិការ PWI រួមជាមួយគណៈកម្មាធិការសម្ព័ន្ធសមគម
បណ្ដាអ្នកកាសែតអាស៊ាន (CAJ) ផ្តើមឡើង ដោយមានគោលដៅលើកកំពស់សមត្ថភាព
និងលក្ខណៈវិជ្ជាជីរៈនៃអ្នកកាសែតអាស៊ាន តាមរយៈបណ្ដាកម្មវិធីអប់រំនិងបណ្តុះ
បណ្ដាល។ PWI នឹងប្រកាសផែនការលំអិតអំពីការបង្កើតមួលដ្ឋានបណ្តុះបណ្ដាលសារ
ព័ត៌មានពោលខាងលើ នៅកិច្ចប្រជុំនៃមហាសន្និបាត CAJ ដែលនឹងប្រព្រឹត្តទៅចាប់ពី
ថ្ងៃទី ២១ ដល់ទី ២៥ វិច្ឆិការ ខាងមុខនៅទីក្រុង ម៉ានីល ហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ