ឥណ្ឌូនេស៊ីបញ្ចូនអ្នកជំនាញខាងកោសល្យវិច្ច័យជួយស៊ើបអង្កេតរឿងយន្តហោះបាត់ខ្លួន

(VOVworld)-នាថ្ងៃទី១៧សីហា មេប៉ូលិសជាតិឥណ្ឌូនេស៊ី នាយឧត្តមសេនីយ៍
Badrodin Haiti បានឲ្យដឹងថា នឹងបញ្ចូនអ្នកជំនាញខាងកោសល្យវិច័្ចយ ដើម្បី ជួយកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងការធ្លាក់យន្តហោះនៅ Papua។ ស្ថា​ប័ន ស្វែងរកនិងជួយសង្គ្រោះជាតិ Basarnas បានរួមសហការជាមួយកម្លាំងកងទ័ព
ជាតិឥណ្ឌូនេស៊ី TNI និងបូលីសបានដាក់ពង្រាយយន្តហោះតូចចំនួន១០គ្រឿង និងមនុស្សជាង២៦០នាក់ ដើម្បីស្វែងរកយន្តហោះមានស្លាក់លេខ ATR 42-300
ដែលត្រូវបាត់ខ្លួន។ ដល់ពេលរសៀលថ្ងៃទី១៧សីហា ក្រុមជួយសង្គ្រោះបានជូន
ដំណឹងថា បំណែកមួយចំនួនរបស់យន្តហោះបានរកឃើញក្នុងកំពស់ជាង
២.៥០០ ម៉ែត្រ ក្នុងតំបន់ព្រៃភ្នំប្រកបដោយគ្រោះថ្នាក់ Seram-Oksop។

        ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodoបានផ្ញើរសាររំលែកទុក្ខ និងសាក សួរសុខទុក្ខគ្រួសារអ្នកដំណើរក្នុងយន្តហោះបាត់ខ្លួននេះ ព្រមទាំងបញ្ជាឲ្យ
Basarnas ប្រញាប់ប្រញាល់ស្វែងរកយន្តហោះ ព្រមទាំងជនរងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ