ឥណ្ឌូនេស៊ីបិទដំណើរការគេហទំព័រជ្រុលនិយមចំនួនរាប់ពាន់

(VOVWORLD) -រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបិទដំណើរការគេហទំព័រ “ខ្មៅ” ចំនួបរាប់ពាន់ សំដៅធានាឲ្យប្រព័ន្ធអ៊ីនធឺណែតនឹងគ្មានផ្ទុកនូវខ្លឹមសារដែលទាក់ទិននឹងលទ្ធិជ្រុលនិយម និងភេរវកម្ម។ 

កាយវិការនេះត្រូវបានប្រតិបត្តិក្នុងកាលៈទេសៈមានករណីវាយប្រហារអត្តឃាត និងអំពើភេរវកម្មក្នុងរយៈពេល ២ សប្ដាហ៍កន្លងទៅនៅឥណ្ឌូនេស៊ី ដែលបណ្ដាលឲ្យមនុស្សចំនួន ៣២ នាក់បាត់បង់ជីវិតនៅខេត្ត Java ប៉ែកខាងកើង និងខេត្ត Riau។ ថ្លែងមតិនៅក្នុងខេត្ត Yogakarta រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយឥណ្ឌូនេស៊ី លោកRudi Antara បានឲ្យដឹងថា៖មានគេហទំព័រឃោសនាមនោគមវិជ្ជាលទ្ធិជ្រុលនិយមប្រមាណ ៣ ពាន់ត្រូវបិទដំណើរការ ហើយមានគេហទំព័រចំនួន ៩ ពាន់ ៥ រយផ្សេងៗទៀតកំពុងត្រូវបានត្រួតពិនិត្យ។ យោងតាមលោករូបនេះបានឲ្យដឹងថា៖កាយវិការពោលខាងលើ គឺសំដៅលើកទឹកចិត្តប្រជាជនដើម្បីលើកកម្ពស់ស្មារតីកំចាត់ជ្រុលនិយម អំពើភេរវកម្ម តាមរយៈបណ្ដាញសង្គម ក្នុងនោះមាន Facebool  Instagram និង You Tube ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ