ឥណ្ឌូនេស៊ីផ្តល់អនុសាសន៍ក្នុងការអនុវត្តវិធានការនានាដើម្បីកាត់បន្ថយផល ប៉ះពាល់នៃរលកយក្សស៊ូណាមី

(VOVWORLD) -រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានបង្កើតកម្មវិធី Expedition Destana ដោយបញ្ជូនក្រុមហ្វឹកហ្វឺនទៅកាន់ភូមិនានានៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងកោះ Java និងបង្រៀនប្រជាជនអំពីរបៀបបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយផងដែរ។
ឥណ្ឌូនេស៊ីផ្តល់អនុសាសន៍ក្នុងការអនុវត្តវិធានការនានាដើម្បីកាត់បន្ថយផល ប៉ះពាល់នៃរលកយក្សស៊ូណាមី - ảnh 1ឥណ្ឌូនេស៊ីផ្តល់អនុសាសន៍ក្នុងការអនុវត្តវិធានការនានាដើម្បីកាត់បន្ថយផល ប៉ះពាល់នៃរលកយក្សស៊ូណាមី (រូបថត៖ vnanet.vn) 

សាធារណជនមិនចាំបាច់ត្រូវព្រួយបារម្ភ អំពីការគំរាមកំហែងពីរលកយក្សស៊ូណាមិនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Java ពេកទេ ប្រសិនបើអនុវត្តន៍បានពេញលេញនូវវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ។ តាមអនុសាសន៍របស់អ្នកនាំពាក្យនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ ឥណ្ឌូណេស៊ី (BNPB) លោក Agus Wibowo បានឲ្យដឹងថា ដើម្បីជៀសវាងការខូចខាតដែលអាចកើតមានឡើងនោះ ទីមួយគឺ ប្រជាជនគប្បីអនុវត្តគោលការណ៍ ២០-២០-២០ ពោលគឺ ការរញ្ជួយដីមួយដែលមានរយៈពេល ២០ វិនាទី ហើយត្រូវជម្លៀសខ្លួនចេញឱ្យបានឆាប់ៗ ព្រោះថា រលកស៊ូណាមីអាចមកដល់ក្រោយរយៈពេល ២០ នាទី ពោលគឺត្រូវជ្រកនៅអាគារណាដែលមានកម្ពស់យ៉ាងហោចណាស់ ២០ ម៉ែត្រ។ ទីពីរគឺជួសជុលឡើងវិញ រួមទាំងសាងសង់អាគារ ដើម្បីអាចទប់ទល់នឹងការរញ្ជួយដីជាដើម។

លើសពីនេះទៅទៀត រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានបង្កើតកម្មវិធី Expedition Destana ដោយបញ្ជូនក្រុមហ្វឹកហ្វឺនទៅកាន់ភូមិនានានៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងកោះ Java និងបង្រៀនប្រជាជនអំពីរបៀបបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ