ឥណ្ឌាបង្កើនការជួយឧបត្ថម្ភពេលរដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពក្តៅខ្លាំងដ៏ធ្ងន់ធ្ងរ

ឥណ្ឌាបង្កើនការជួយឧបត្ថម្ភពេលរដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពក្តៅខ្លាំងដ៏ធ្ងន់ធ្ងរ - ảnh 1
ឥណ្ឌាបង្កើនការជួយឧបត្ថម្ភពេលរដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពក្តៅខ្លាំងដ៏ធ្ងន់ធ្ងរ (Image: VNA)


(VOVworld) – នាថ្ងៃទី ២៧ ឧសភា ក្រសួងសុខាភិបាលឥណ្ឌាបានបង្កើនការជួយ
ឧបត្ថម្ភរដ្ឋចំនួន ២ គឺរដ្ឋ Andhra Pradesh និងរដ្ឋ Telangana ដែលកំពុងប្រឈមមុខ នឹងស្ថានភាពកំដៅខ្លាំងដ៏ធ្ងន់ធ្ងរបំផុត ព្រមទាំង នាំចេញផែនការបញ្ជាណែនាំបណ្ដា រដ្ឋក្នុងទូទាំងប្រទេសទប់ទល់នឹងស្ថានភាពក្តៅខ្លាំងនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ឥណ្ឌា លោក J.P.Nadda ដែលបានបណ្ជាណែនាំអនុរដ្ឋមន្ត្រីនៃក្រសួងនេះជួបធ្វើការ ជាមួយកម្មាភិបាលសុខាភិបាលនៅរដ្ឋចំនួន ២ ពោលខាងលើដើម្បីក្តាប់ជាប់ស្ថានភាព និងផ្តល់ជំនួយខាងសុខាភិបាលចាំបាច់។ គិតដល់ថ្ងៃទី ២៦ ឧសភា នេះជនត្រូវស្លាប់ ដោយកំដៅខ្លាំងបានកើនឡើងដល់ ១២៤២ នាក់។ នាថ្ងៃដ៏ដែល ប្រទេសអេហ្ស៊ីបក៏កំពុងប្រឈមមុខនឹងកំដៅខ្លាំងដូច្នេះដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ