ឥណ្ឌាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មជាមួយវៀតណាម

(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
លោក Vu Huy Hoang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង
ឧស្សាហកម្មឥណ្ឌា លោក  Anand Sharma ក្នុងឱកាសទៅចូលរួមសន្និសីទអាស៊ី
- ប៉ាស៊ីហ្វិកលើកទី ១៣ ស្តីពីបណ្ដាអង្គភាពអាជីវកម្មអាល្លឺម៉ង់ប្រចាំនៅ New
Dehli ចាប់ពីថ្ងៃទី ២ ដល់ទី ៣ វិច្ឆិកា។ ក្នុងជំនួបនេះ ភាគីទាំង ២ បានពិភាក្សារ
អំពីរាល់ បញ្ហាអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ។ រដ្ឋមន្ត្រី Sharma មាន
គោលបំណង ថា៖ ប្រទេសទាំង ២ នឹងចុះហេត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី
សេវ៉ាកម្មនិង វិនិយោគ នាឆ្នាំ ២០១៣ យ៉ាងឆាប់ៗ។ លោក Sharma បានជឿ
ជាក់ថា៖ តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌានឹងទទួលបាន
៧ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥បន្ទាប់ពីការចុះហេត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-ឥណ្ឌា ពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០១០ ។
លោក Sharma ក៏បានជូនដំណឹង ដែរថា៖ រាល់ក្រុមហ៊ុនអាកាសចរឥណ្ឌានិង
វៀតណាមសុទ្ធតែយកចិត្តទុកដាក់ដល់ការបើកបណ្ដាជើងហោះហើរត្រង់រវាង
ប្រទេសទាំង ២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ