ឥណ្ឌាសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព UNCLOS ១៩៨២​

(VOVWORLD) -  ថ្លែងមតិនៅក្នុងវេទិកាតំបន់អាស៊ាន (ARF) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ ១៩៨២។
ឥណ្ឌាសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព UNCLOS ១៩៨២​ - ảnh 1ទាហាននៅ ប្រជុំកោះ Truong Sa របស់វៀតណាមឈរយាមកាម។ រូបថត៖ Sy Tuyen/VNA

គេហទំព័រ hindustannewshub.com កាលពីថ្ងៃទី ១៤ កក្កដា បានរាយការណ៍ថា៖ ថ្លែងមតិនៅក្នុងវេទិកាតំបន់អាស៊ាន (ARF) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-៥៦) និងសន្និសីទពាក់ព័ន្ធក្នុងទីក្រុងហ្សាកាតា ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)ឆ្នាំ ១៩៨២។ ឥណ្ឌាបានគាំទ្រគោលជំហររបស់អាស៊ានក្នុងដំណើរការកំណត់សិទ្ធិ ដោយផ្អែកលើអនុសញ្ញានេះ។

អ្នកការទូតឥណ្ឌារូបនេះក៏បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពដែលបំផ្លាញសន្តិភាពនិងស្ថិរភាព ហើយបានសង្កត់ធ្ងន់ថា រាល់ក្រមប្រតិបត្តិណាមួយរបស់ភាគីនានានៅសមុទ្រខាងកើត មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ភាគីទីបីឡើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អាស៊ានក្នុងគោលនយោបាយ សកម្មភាពខាងកើត របស់ឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ