ឥណ្ឌាអនុម័តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ

ឥណ្ឌាអនុម័តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ឥណ្ឌាអនុម័តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ (VNA)


(VOVworld) – នាថ្ងៃទី ២ តុលា រដ្ឋាភិបាលឥណ្ឌាបានអនុម័តជាផ្លូវការ
កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុដែលនាំប្រទេស
នេះក្លាយ ទៅជាប្រទេសទី ៦២ អនុម័តលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ
ពិភពលោកទាំងមូល ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌា លោក Anil Madhav
 Dave បានវាយតំលៃ ថា៖ នេះគឺជាការបោះជំហានសំខាន់ក្នុងការអនុវត្ត
រាល់ការផ្តើមគំនិតសំដៅទប់ ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្នុងសេច
ក្តីប្រកាសពីប៉ារីស ប្រធានសន្និសីទ លើកទី ២១ សន្ធិសញ្ញាក្របខ័ណ្ឌរបស់
 អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP-21) លោក Segolene Royal
បានសង្កត់ធ្ងន់ថា៖ ការអនុម័តលើឯកសារ សំខាន់នេះរបស់ឥណ្ឌានឹង
អនុញ្ញាតឲ្យកិច្ចព្រមព្រៀងចូលជាធរមានយ៉ាងឆាប់ រហ័រ សមស្របនឹង
កិច្ចសន្យារបស់ COP៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ