ឧទ្ទេសនាមសប្តាហ៍ភាពយន្តអាស៊ានលើកទី៥នៅសាធារណរដ្ឋឆែក

(VOVworld)-នាថ្ងៃទី៣០សីហា តំណាងស្ថានទូតប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី
 ម៉ាឡេស៊ី និងវៀតណាម នៃគណៈកម្មាធិការអាស៊ានប្រចាំនៅក្រុង Praha (ACP)
បានរៀបចំសន្និសិទ ការសែតឧទ្ទេសនាមអំពីសប្តាហ៍ភាពយន្តអាស៊ានលើកទី៥
នៅសាធារណរដ្ឋឆែក។​តាមនោះ ខ្សែភាពយន្តចំនួន៥ នឹងបានបញ្ជាំងនៅសាធារ
ណរដ្ឋឆែកចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែ កញ្ញាខាងមុខ។

        ចូលរួមក្នុងព្រឹត្តិការណ៍នេះ វៀតណាមបានឧទ្ទេសនាមខ្សែភាពយន្តមាន
ចំណងជើង ថា “ជីវិតរបស់នាង Yen” ដែលរៀបរាប់ពីវាសនាអភ័ព្វរបស់នារីជនបទ
មួយរូបនៅវាលសណ្តរ ទន្លេ Cuu Long នាប៉ុន្មានឆ្នាំពាក់កណ្តាលទសវត្សទី២០។
លោក Vu Van Minh ទីប្រឹក្សា ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកបានឲ្យ
ដឹងថា៖

        “ខ្សែជីវិតរបស់នាង Yen បានរៀបរាប់ពីទំនៀមទម្លាប់របស់សង្គមសម័យពាក់
កណ្តាល អាណានិគម ពាក់កណ្តាលសក្តិភូមិសម្រាប់នារីវៀតណាមនៅតំបន់ជនបទ
ភាគខាងជើងវៀត ណាម។​នាគ្រានោះ អ្នកជនបទដូចជាគ្មានតួនាទីក្នុងសង្គម
ហើយពុំបានចូលសាលារៀនទេ ។ នាំខ្សែភាពយន្តនេះបញ្ជាំងឲ្យទស្សនិកជនសា
ធារណរដ្ឋឆែកទស្សនា ដើម្បីគេអាចយល់ បន្ថែមនូវប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀម
ទម្លាប់របស់ជនវៀតណាមតាមសម័យកាលប្រវត្តិ សាស្ត្រនីមួយៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ