ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ
(Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ៦ មេសា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ
លោក Saysi Xantivong ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។
លោក Nguyen Xuan Phuc  បានស្នើរឲ្យភាគីទាំង ២ ប្រមូលផ្តុំអនុវត្តល្អល្អកិច្ចព្រម
ព្រៀងជាន់ ខ្ពស់ក៏ដូចជាបណ្ដាកិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំង
២ ។ រី​ឯខ្លួនវិញលោក Saysi Xantivong បានជូនដំណឹងអំពីលទ្ធផលនៃជំនួបធ្វើការ
របស់គណៈប្រតិភូឡាវនៅវៀតណាម​ ហើយអះអាងថា៖ ការផ្លាស់ប្តូរនិងចែករំលែក
បទពិសោធន៍លើវិស័យរដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃវៀតណាមមាន
ប្រយោជន៍ជាក់ស្តែងរួមចំណែកយ៉ាងខ្លាំងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍
ខឿនរដ្ឋបាលឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ