ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ

នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan
Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ Khampan Philavong ដែលដឹកនាំគណៈប្រតិភូឡាវ កំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅ
វៀតណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាល វៀតណាមជានិជ្ជកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពពិសេសជាមួយឡាវ
និង នឹងពង្រីកបង្កើនទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេស លើវិស័យការគ្រប់គ្រងរដ្ឋ អំណាចតំបន់និងការកែទម្រង់រដ្ឋបាល។ ដើម្បីកសាងខឿនរដ្ឋបាលមានប្រសិទ្ធភាព
មួយ វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្រសួងមហាផ្ទៃឡាវអំពីជំនាញ ដោយចាត់ជំនាញការទៅពិគ្រោះយោបល់ ជួយឧបត្ថម្ភការស្រាវជ្រាវ ការកសាង គោលនយោបាយច្បាប់ក្នុងការងារនៃភាគីទាំង ២ និងលើវិស័យការកែទម្រង់
ដ្ឋបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ