ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទំបំពេញការងារនៅទីក្រុង Da Nang


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទំបំពេញការងារនៅទីក្រុង Da Nang - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទំបំពេញការងារនៅទីក្រុង Da Nang (http://baodientu.chinhphu.vn/)

(VOV)_នាព្រឹកថ្ងៃទី ១៥ កក្កដា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតនាម) ឧបនាយករដ្ឋ​មន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានធ្វើអធិបតីសន្និសីទ  លាត​ត្រដាង​អនុវត្តការងាររំដោះដីធ្លី ធានាសុវត្ថិភាពចរាចរសំរាប់បណ្ដា​គំរោងការណ៍ វិនិយោគបើកទូលាយផ្លូវជាតិ លេខ ១A ពីខេត្ត Thanh Hoa ដល់ទីក្រុង Can Tho និង គំរោងការណ៍ផ្លូវហូជីមិញ ឆ្លងកាត់តំបន់ Tay Nguyen។ ថ្លែងមតិនៅទីនេះ ឧបនាយក រដ្ឋមន្ត្រី​ Nguyen Xuan Phuc បាន​ស្នើ់តំបន់ទាំងឡាយ ត្រូវពិនិត្យមើលការងាររំដោះដីធ្លី  ជាភារកិច្ច​នយោបាយស្នូល ប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួមយ៉ាងសកម្ម។ ​ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ក៏បានសំណូមពរបណ្ដាអង្គភាព​សាងសង់​ត្រូវ ធានាគុណភាព ល្បឿន និងសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ