ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam

(VOV)_នារសៀលថ្ងៃទី៦ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen
Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងសំណេះសំណាលជា​មួ​យកម្មាភិ
បាលមុខព្រួញ ខេត្ត Quang Nam ក្នុងឱកាសទៅបំពេញការងារនៅ​តំបន់​ភាគកណ្ដាល
វៀតណាម។ ក្រោយរយៈពេលជិត២០ឆ្នាំកសាងនិងអភិវឌ្ឍន៍ ​ខេត្ត Quang Nam បាន
មានការអភិវឌ្ឍន៍លោតផ្លោះ ជាខេត្តមួយក្នុងចំណោម​ខេត្ត​ទីក្រុងចំនួន១២ មាន
បរិមាណប្រាក់បង់ថវិការដ្ឋច្រើនបំផុត។ ឧបនាយករដ្ឋ​មន្ត្រី​ លោក Nguyen Xuan
Phuc  បានស្នើអោយកម្មាភិបាល​ បក្ខជន ​បុគ្គល​ម្នាក់ៗ ត្រូវផ្លាស់ប្តូរថ្មីការត្រិះរិះ 
ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលថ្មីនេះ៖

          “ យើងត្រូវប្រែក្លាយសុបិនអោយទៅជាការពិត ដើម្បីខេត្ត Quang Nam អភិ
វឌ្ឍន៍​ថែម​ទៀត បង្កើនប្រាក់ចំណូលសំរាប់ប្រជាជន និងផលិតកម្មដើម្បីនាំចេញ។
 ខ្ញុំមានគោលបំណងថា៖ ថ្នាក់ដឹកនាំរខេត្ត ស្រុក ឃុំយល់ដឹងអំពីបញ្ហានេះកាន់តែ
ជ្រាលជ្រៅជាងថែមទៀត។ ក្រៅពីនោះ រណសិរ្យមាតុភូមិវៀតណាម នៅតាមតំបន់
នានាក៏ត្រូវផ្សព្វផ្សាយចំពោះប្រជាជន អង្គភាពអាជីវកម្ម រួមគ្នាអភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ