ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បំពេញការងារនៅខេត្ត Gia Lai

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បំពេញការងារនៅខេត្ត Gia Lai - ảnh 1
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បំពេញការងារនៅខេត្ត Gia Lai (VOV)

        Vovworld-បន្តដំណើរទស្សនកិច្ចនៅដំបន់ Tay Nguyen នាព្រឹកថ្ងៃទី​១០មិនា
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រួម
ជាមួយក្រុមការងារមជ្ឈឹមបានបំពេញការងារនៅខេត្ត Gia Lai អំពី​ស្ថានភាពសេដ្ឋកិច្ច
សង្គមនិងការងារកិច្ចការបរទេសបោះបង្គោលខ័ណ្ឌសីមា​ព្រំដែន។ លោក Pham Binh
Minh បានវាយតំលៃខ្ពស់សមិទ្ធិរបស់ខេត្ត Gia Lai ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ក្នុងនោះមានការអនុវត្តល្អការងារបោះ​បង្គោល​ខ័ណ្ឌសីមាព្រំដែននិងកិច្ចការបរទេស។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានរំលឹកខេត្ត Gia Lai បន្តបើកទូលាយទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិ​ការ​លើគ្រប់វិស័យជាមួយខេត្តព្រំដែនរតនៈគិរីកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ