ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រួបង្រៀនវៀតណាម


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រួបង្រៀនវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រួបង្រៀនវៀតណាម
 (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ១៩ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc
Dam បានចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រួបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា នៅសាលាសភាបណ្ឌិតនយោបាយហូជីមិញនៅទីក្រុងហាណូយ។ អបអរសាទរ បណ្ដាជំនាន់ថ្នាក់ដឹកនាំគ្រូបង្រៀនកម្មាភិបាលនិងសិក្ខាកាមក្នុងឱកាសនេះ លោក
 Vu Duc Dam បានសង្កត់ធ្ងន់ថា៖ គឺជាមជ្ឈមណ្ឌលស្រាវជ្រាវដែលដើតួនាទីសំខាន់
ពិសេសចំពោះកិច្ចការបណ្តុះបណ្ដាលបំប៉នជួរកម្មាភិបាលថ្នាក់ដឹកនាំនិងគ្រប់គ្រង
ស្នូលរបស់ប្រព័ន្ធនយោបាយនិងស្រាវជ្រាវទាំងមូលផ្តល់ទ្រឹស្តីវិទ្យាសាស្ត្រសំរាប់ការ
កំណត់និងផ្លាស់ប្តូរគោលមាគ៌ាររបស់បក្សគោលនយោបាយនិងច្បាប់របស់រដ្ឋ។
លោក ឧបនាយរដ្ឋមន្ត្រី Vu Duc Dam បានជឿជាក់ថា៖ ដោយមានជួរកម្មាភិបាល
និងគ្រូបង្រៀនឆ្នើមសាលាសភាបណ្ឌិតនយោបាយហូជីមិញបន្តសម្រេចដ៏ល្អភារកិច្ច
បណ្តុះបណ្ដាលកម្មាភិបាលនិងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រទ្រឹស្តីដើម្បីរួមចំណែកក្នុង
បុព្វហេតុរបស់បក្សទាំងមូលប្រជាជនទាំងមូល។ ក្នុងឱកាសនេះដែរ លោក Vu Duc
Dam បានប្រគល់គិត្តនាមគ្រូបង្រៀនឆ្នើមសំរាប់គ្រូបង្រៀននៃសាលាសភាបណ្ឌិត
នយោបាយហូជីមិញចំនួន ៦ រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ