ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមកិច្ចប្រជុំគណៈកម្មការ ទទួលបន្ទុកការផ្លាស់ប្តូរថ្មីសហគ្រាស

(VOVWORLD) - យោងតាមរបាយការណ៍នៅក្នុងសន្និសីទ នាពេលកន្លងទៅនេះ ក្រសួង ស្ថាប័ន មូលដ្ឋាននានា បានអនុម័តលើវិធានការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋចំនួន១៩ ដោយតម្លៃសហគ្រាសសរុបគឺ៤០.០០០ពាន់ លានដុង ក្នុងនោះ តម្លៃទុនរដ្ឋគឺជាង២៣.០០០ពាន់លាន ដុង។ ចំនួនសហគ្រាសបង្កើតថ្មីនារយៈពេល៦ខែដើមឆ្នាំ ២០១៨ គឺ៦៤.៥៣១ កើន៥,៣%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមកិច្ចប្រជុំគណៈកម្មការ ទទួលបន្ទុកការផ្លាស់ប្តូរថ្មីសហគ្រាស - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នៅក្នុងកិច្ចប្រជុំ 

នេះជាព័ត៌មានដែលបាននាំចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សហគ្រាស ស្តីពីស្ថានភាពរៀបរយ ធ្វើភាគហ៊ុនភា វូបនីយកម្មនិងរៀបចំឡើងវិញ សហគ្រាសរដ្ឋ រួមទាំងអភិវឌ្ឍន៦សហគ្រាសរយៈពេលឆមាសទី១និងដាក់ចេញភារកិច្ចអនុវត្តន៍សម្រាប់ឆមាសទី២ឆ្នាំ២០១៨។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើឲ្យក្រសួង ស្ថាប័នទាំងអស់ អនុវត្តការធ្វើភាគហ៊ុនភាវូបនីយកម្ម យ៉ាងឆាប់ៗ ដើម្បីបំពេញល្អបំផុតនូវភារកិច្ចដែលបានប្រគល់ជូន។ រួមជាមួយគ្នានោះ ត្រូវដោះស្រាយបន្ទាន់រាល់ការជំពាក់ជំពិនដែលកើតមានឡើងក្នុងដំណើការអនុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ