ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទទួលជួបជាមួយនាយិការរងធនាគារពិភលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទទួលជួបជាមួយនាយិការរងធនាគារពិភលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទទួលជួបជាមួយនាយិការរងធនាគារពិភលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwa Kwa

(VOVworld)-នៅក្នុងការជួបសន្ទនាជាមួយនាយិការរងធនាគារពិភពលោកទទួល
 បន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwa Kwa នារសៀលថ្ងៃទី២មិថុនា
 នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh
Hue បានវាយតម្លៃខ្ពស់និងសម្តែងនូវការគោរពចំពោះរាល់ការជួយឧបត្ថម្ភរបស់
ធនាគារពិភពលោកចំពោះវៀតណាមនាពេលកន្លងទៅ ដែលបានរួមចំណែកជួយ
 ឲ្យវៀតណាមទទួលបានសមិទ្ធិគួរឲ្យកត់សម្គាល់ជាច្រើន អំពីការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម នាបច្ចុប្បន្ន។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុក
ថា ការដែលវៀតណាមចូលរួមរាល់កិច្ចព្រមព្រៀងណាណិជ្ជកម្មសេរីជាពិសេសគឺ
 កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងបង្កើតឱ
កាសជាច្រើនប៉ុន្តែការលំបាកសាកល្បងក៏មិនតិចឡើយ។​តាមនោះ វៀតណាម​
មានបំណងថា ធនាគារពិភពលោក នឹងជួយឧបត្ថម្ភ​ដើម្បីវៀតណាមអាចទទួល
 បានអត្ថប្រយោជន៍ជាច្រើនពីរាល់កិច្ចព្រមព្រៀងនោះ។ លោកក៏បានសម្តែងក្តី
សង្ឃឹមថា ធនគារពិភពលោកនឹងជួយវៀតណាអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទីផ្សារ
មូលបត្រសម្រាប់អង្គភាពអាជីវកម្ម និងកសាងយន្តការដើម្បីប្រមូលផ្តុំបានប្រភព​
ធនធានមនុស្សផងដែរ។

        រីឯខ្លួនវិញ នាយិការរងធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Victoria Kwa Kwa បានមានអនុសាសន៍ថា បញ្ហាសំខាន់នាពេលខាង មុខគឺត្រូវធានាម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់ គ្រប់គ្រងគោលនយោបាយតាម​យន្តការទីផ្សារឲ្យបានច្រើនជាងទៀត ។​ធនាគារពិភពលោកត្រៀមជាស្រេច រួមដំណើរ និងសហប្រតិបត្តិការជាមួយស្ថាប័នទាក់ទិននានារបស់វៀតណាមក្នុងការដោះ ស្រាយរាល់បញ្ហាពាក់ពា័ន្ធទៅនឹងគោលនយោបាយសារពើព័ន្ធនិងរូបីយ៍វត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ