ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់

(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់ឧបបយាករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Paula Bennett ចាប់ពីថ្ងៃទី ២៦ ដល់ទី២៨ កក្កដា ឆ្នាំ ២០១៧ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅ បំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់។ 
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់ - ảnh 1 ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់

(VOVworld)  -  ទទួលសេចក្តីអញ្ជើញរបស់ឧបបយាករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Paula Bennett ចាប់ពីថ្ងៃទី ២៦ ដល់ទី២៨ កក្កដា ឆ្នាំ ២០១៧ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅ បំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់។ នារសៀលថ្ងៃទី ២៦ កក្កដា លោក  Vuong Dinh Hue បានជួបធ្វើការជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលហ្សេឡង់ លោក Steven Joyce។ ក្នុងជំនួបធ្វើការ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះទំនាក់ ទំនងដៃគូលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់ដែលកំពុងអភិវឌ្ឍន៍ល្អប្រសើលើគ្រប់វិស័យ។ ភាគីទាំងពីរឯកភាពបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគអប់ងំនិងបណ្តុះបណ្ដាលហើយខំប្រឹងប្រែងទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៧ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០។ ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានស្នើឲ្យនូវែលហ្សេឡង់ចែករំលែកបទពិសោធន៍រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញជាពិសេសលើវិស័យធនាគារពាណិជ្ជកម្មនិងភាហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលហ្សេឡង់លោក Steven Joyce បានអះអាងថា៖ វៀតណាមគឺជាដៃគូសំខាន់របស់នូវែលហ្សេឡង់ក្នុងអាស៊ានវាយតំលៃខ្ពស់ចំពោះស្នាដៃដែលវៀតណាមទទួលបានលើវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលកន្លងទៅ ជាពិសេសគឺការរៀបចំ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យ។លោកបានអះអាងថា៖ នូវែលហ្សេឡង់នឹងជួយ ឧបត្ថម្ភវៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុធនាគារឡើងវិញបង្កលក្ខណៈងាយស្រួលសំរាប់ជលផលរបស់វៀតណាមចូលក្នុងប្រ័ពន្ធលក់រាយនៅនូវែលហ្សេឡង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ