ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅ​វៀតណាម

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសារធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីពិភាក្សាអំពីមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាផ្សេងៗ ក្នុងនោះ មានការផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជា សហការគ្នាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងពហុភាគី។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅ​វៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន

ក្នុងអំឡុងពេលទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងប្រជុំទ្វេភាគីជាមួយលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងជួបសម្ដែងការគួរសមជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ