ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

(VOVWORLD) - នារសៀលថ្ងៃទី២៣ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសឡាវ លោកស្រី Khampau Ernthavan មកសម្តែងការគួរសមក្នុងឱកាសមកវៀតណាម ចូលរួមជាសហអធិបតីការពិគ្រោះយោបល់ នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវលើកទី៣។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជាមួយអនុរដ្ឋមន្ត្រីការបរទេសឡាវ លោកស្រី Khamphau Ernthavan

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍថ្មីនៃទំនាក់ទំនងមិត្ត ភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀត ណាម - ឡាវក៏ដូចជា ទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រ សួងការបរទេសនៃប្រទេសទាំងពីរ។ ដោយបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃយន្តការពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរ ផ្លាស់ប្តូរដោយស្មោះត្រង់ សំដៅរួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសឡាវ លោកស្រី Khamphau Ernthavan បានអះអាងថា រាល់យន្តការពិគ្រោះយោបល់ប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ និងការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសដែលជា គោលគំនិតរបស់ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh នោះ បានរួមចំណែកជាក់ស្តែងទៅក្នុងការពង្រឹងនិងបង្កើនទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរនិយាយរួមនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរ ទេសនៃប្រទេសទាំងពីរនិយាយដោយឡែក។

សូមគូសបញ្ជាក់ថា នាថ្ងៃទី២៤ខែសីហា ការពិគ្រោះយោបល់នយោបាយវៀតណាម-ឡាវលើកទី៣បានប្រារព្ធក្រោមអធិបតីរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung និងអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Khamphau Ernthavan ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ