ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ទៅដល់វេណេហ្ស៊ុយអេឡាចូលរួមសន្និសីទកំពូលចលនាមិនចូលបក្សសម្ព័ន្ធ

(VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត
ណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម
ទៅដល់កោះ Margatina ប្រទេសវេណេហ្ស៊ុយអេឡា ចូលរួមសន្និសីទកំពូលនៃចលនា
 មិនចូលបក្សសម្ព័ន្ធ (NAM)លើកទី១៧។ អនុប្រធានាធិបតីទី១របស់វេណេហ្ស៊ុយ
អេឡា លោក Aristobulo Izuturiz បានធ្វើជាអធីបតីពិធីទទួលគណៈប្រតិភូដោយមាន
ការចូល រួមរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាទៀតផង។ នាព្រឹកថ្ងៃ
ដដែល ឧប នាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញថ្លែងមតិនៅសម័យ
បើកសន្និសីទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ