ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ចុះត្រួតពិនិត្យដំណើរការអនុវត្តផ្លូវល្បឿនលឿនTrung Luong-Can Tho

(VOVWORLD) - នៅរសៀលថ្ងៃ ២៦ ខែឧសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញ អញ្ជើញចុះត្រួតពិនិត្យ ដំណើរការអនុវត្តផ្លូវល្បឿនលឿន Trung Luong - Can Tho និងស្នើឲ្យក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម រួមទាំង អ្នកម៉ៅនានា គប្បីផ្តោតលើការចង្អុលបញ្ជាការអនុវត្ដោយតម្រូវការធ្វើដំណើរពីផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Can Tho (ភាពខាងត្បូងវៀតណាម) ក្នុងឆ្នាំ ២០២០។
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ចុះត្រួតពិនិត្យដំណើរការអនុវត្តផ្លូវល្បឿនលឿនTrung Luong-Can Tho - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញចុះត្រួតពិនិត្យដំណើរការអនុវត្តផ្លូវល្បឿនលឿនTrung Luong - Can Tho

យោងតាមនោះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់និងស្នើឲ្យមាន ការធានាគុណភាព និង សុវត្ថិភាពជាដាច់ខាតសំរាប់សំណង់នេះក្នុងដំណើរការ សាងសង់ផងដែរ។

ខ្សែផ្លូវល្បឿនលឿន Trung Luong - Can Tho រួមមាន ២  ផ្នែក គឺ ទីក្រុងហូជីមិញ - Trung Luong និង Trung Luong - My Thuan - ទីក្រុង Can Tho។ ក្នុងឱកាសចុះពិនិត្យនៅការដ្ឋានសាងសង់សំណង់នេះ លោក Trinh Dinh Dung ក៏សង្កត់ធ្ងន់ទៀតថារដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីវៀតណាមបានយកចិត្តទុកដាក់ ជាពិសេសចំពោះការសាងសង់ខ្សែរផ្លូវនេះ និងស្នើឱ្យក្រសួងគមនាគមន៍ និង ដឹកជញ្ជូន និង មូលដ្ឋាននានា គួរតែផ្តល់អាទិភាពក្នុងការអនុវត្តសំណង់នេះប្រកបដោយជោគជ័យក្នុងឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ