ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ឧសភាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree 

នៅឯពិធីទទួលបដិសណ្ឋារកិច្ច ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree បានមានព្រះបន្ទូលថា រួមជាមួយព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ មានសហគ្រាសនាំមុខរបស់ស៊ុយអែតជាង ៥០ ផងដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់និងបានស្តាប់យោបល់របស់សហគ្រាស ដើម្បីជំរុញទំនាក់ទំនង លើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទូរគមនាគមន៍ និងទីក្រុងឆ្លាតវៃ ជាពិសេសលើបណ្តាវិស័យដែលស៊ុយអ៊ែតមានឧត្តមភាពនិងវៀតណាមកំពុងត្រូវការក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានជឿជាក់ថា គណៈប្រតិភូជំនួញស៊ុយអែតដែលអមព្រះរាជដំណើរព្រះអង្គម្ចាស់ក្សត្រី Victoria Ingrid Alice Desiree លើកនេះ នឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងកិច្ចសន្យាជាច្រើន ជាមួយដៃគូវៀត ណាម ដើម្បីរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ក៏ដូចជា ទទួលយកនូវឱកាសថ្មីៗនិងផលប្រយោគ តាមរយៈកិច្ចព្រមព្រៀង EVFTA ដែលនឹងបានចុះហត្ថលេខានាពេលឆាប់ៗនេះ។

នាថ្ងៃដ៏ដែល អញ្ជើញថ្លែងនៅសន្និសីទកំពូលពាណិជ្ជកម្មស្តីពី ដៃគូរសម្រាប់ការអភិ វឌ្ឍនិងនវានុវត្តន៍ភាពប្រកបដោយចីរភាព ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថា វៀតណាមកំពុងតែកែទម្រង់ប្រព័ន្ធច្បាប់ជាជំហានៗ ឲ្យមានស្ថិរភាពនិងតម្លាភាពជាងមុន ដើម្បីអាចក្លាយទៅជាគោលដៅទាក់ទាញវិនិយោគិនជាច្រើននៅទូទាំងពិភពលោកនិយាយរួមក៏ដូចជាពីសហភាពអឺរ៉ុបនិងប្រទេសស៊ុយអែតនិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ