ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទស្សនកិច្ចថៃ

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទស្សនកិច្ចថៃ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញ
ទស្សនកិច្ចថៃ (រូបថតៈ TTXVN)


(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសថៃចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃ
ទី២៦ឧសភា២០១៥ សំដៅត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៣ រវាងរដ្ឋាភិបាល
​នៃប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម  Pham
Binh Minh បានជួបសន្ទនាជាមួយសមភាគីថៃ Thanasak Patimaprakon។ នៅទីនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា អនុវត្ត ប្រកបដោយជោគជ័យកម្មវិធីសកម្មភាព
អនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត ដំណាក់កាល២០១៤-២០១៨។​ភាគីទាំងពីរក៏
បាន​ឯកភាពគ្នា ជម្រុញថែមទៀត នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅឆ្ពោះទៅ រំលឹកខួបលើកទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូតរវាងវៀតណាមជាមួយថៃ នាឆ្នាំ២០១៦ខាងមុខ។

        ថ្នាក់ដឹកនាំទាំងពីររូប ក៏បានផ្លាស់ប្តូអំពីរាល់បញ្ហាអន្តរជាតិនិងតំបន់ដែល យកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការកសាងសហគមន៍អាស៊ាននិង ស្ថានភាព
នៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ