ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្ត្រីអប់រំនិងបំណិនអៀរឡង់

(VOVWORLD) -នាថ្ងៃទី២៤វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ និងបំណិនអៀរឡង់ លោក Richard Bruton ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្ត្រីអប់រំនិងបំណិនអៀរឡង់ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ និងបំណិនអៀរឡង់ លោក Richard Bruton

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលនិងប្រជាជនអៀរឡង់ដែលបន្តចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោល នយោបាយអភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះរាល់គំរោងការឧបត្ថម្ភ ដោយអៀរឡង់ដែលបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធិភាពនៅវៀតណាម។ លោក Pham Binh Minh បានស្មើឲ្យរដ្ឋាភិបាលអៀរឡង់ ពិនិត្យបង្កើនអាហារូបករណ៍សម្រាប់ វៀតណាម ថែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យត្រួតពិនិត្យគុណភាពអប់រំ ក៏ដូចជាបទពិសោធន៍តភ្ជាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសជាមួយមូលដ្ឋាន បណ្តុះបណ្តាលក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សផងដែរ។

        ជាការឆ្លើយតបវិញ រដ្ឋមន្ត្រី លោក Richard Bruton បានអះអាងថា អៀរឡង់នឹង រួមដំណើរជាមួយវៀតណាម។ រដ្ឋាភិបាលអៀរឡង់សន្យា ផ្តល់ ប្រាក់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) មានតម្លៃ៧,៥លានអឺរ៉ូក្នុង១ឆ្នាំសម្រាប់ ដំណាក់កាល២០១៧-២០២០ ដើម្បីជួយវៀតណាមកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ប្រ ភពធនធានមនុស្ស រួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ