ឧបនាយករដ្ឋមន្ត្រីលោកTrinh Dinh Dung អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន

ឧបនាយករដ្ឋមន្ត្រីលោកTrinh Dinh Dung អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោកTrinh Dinh Dung អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន


(VOVworld)-នាថ្ងៃទី២៩ឧសភា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Trinh Dinh Dung បានអញ្ជើញទៅសាកសួរសុខទុកនិងជួបសំណេះសំណាល
ជាមួយកម្មាភិបាល មន្ត្រីស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅជប៉ុន
។ លោក​ Trinh Dinh Dung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជប៉ុនលើកនេះ រួមជាមួយការចូលរួមសកម្មភាពនៃសន្និសីទអនាគតអាស៊ី លោកនឹងមានការ ជួបប្រាស្រ័យនិងផ្លាស់ប្តូរមតិជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាង
អង្គការសេដ្ឋកិច្ច និងអង្គភាពអាជីវកម្មរបស់ជប៉ុនមួយចំនួន សំដៅជម្រុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើវីស័យអភិវឌ្ឍន៍មូលដ្ឋាន
ហេដ្ឋារចនាសម្ព័ន្ធ ដោយសារនេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារទទួល បានអាទិភាពខ្ពស់របស់វៀតណាមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដល់
ឆ្នាំ២០២០។​លោក Trinh Dinh Dung បានមានប្រសាសន៍ថា៖

“ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនគប្បីពង្រីកនូវលទ្ធផល សមិទ្ធិផល ប្រពៃណី
ដែល ទទួលបាន ហើយប្រមូលផ្តុំធ្វើឲ្យបានល្អបំផុតរាល់ភារកិច្ចរបស់ខ្លួន។ ក្នុងនោះ ត្រូវយកភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចដែលជាគ្រឹះស្ថានផងដែរ”។

        លោក Trinh Dinh Dung ក៏បានក្រើនរំលឹកឲ្យស្ថានទូតបំពេញល្អការងារ គាំពារ
ពលរដ្ឋ និងជួយឧបត្ថម្ភសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា រៀន
សូត្រនៅជប៉ុន ព្រមទាំងពង្រីកតួនាទីជាស្ពានផ្សាភ្ជាប់រវាងប្រទេសទាំងពីរ រួមចំណែក
អភិវឌ្ឍន៍ទំនាក់ទំនង វៀត ណាម-ជប៉ុនឲ្យមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ