ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីរដ្ឋសភានិងអាជីវករអាមេរិក

ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីរដ្ឋសភានិងអាជីវករអាមេរិក - ảnh 1
2. ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីរដ្ឋសភានិងសមាគមអង្គភាពអាជីវកម (Image: VOV)


(VOVworld) – បន្តថ្ងៃធ្វើការទី ២ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក
នាថ្ងៃទី ១៦ កញ្ញា ឧបនាយកដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមាន
ជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសមាជិកសភានិងសមាគមអង្គភាពអាជីវកម្ម
អាមេរិកសំដៅផ្លាសប្តូរជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិកអំពីវិធានការបង្កើនទំនាក់
ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេ ភាគីដោយឈរលើស្មារតីដៃគូលើគ្រប់វិស័យ
ដែលប្រទេសទាំង ២ បានបង្កើតនាខែ កក្ដដាឆ្នាំ ២០១៣។ ក្នុងចំណោមវិធា​ន
ការទាំងនោះ ភាគីទាំង ២ បានចរចារនិងឆ្ពោះទៅបញ្ចប់កិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP) ប្រកបដោយជោគជ័យ។ ក្នុងជំនួបធ្វើការជាមួយ
ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក លោក Ron Wyden និងប្រធានគណៈកម្មាធិការសារពើពន្ធនិងថវិការសភាជាន់ទាបអាមេរិក
លោក David Camp ឧបនាយករដ្ឋម្ត្រី Vu Van Ninh បានស្នើរឲ្យរដ្ឋសភា
អាមេរិកលៃទុកឲ្យ

វៀតណាមលក្ខណៈអាទិភាពខាងពេលវេលាផ្ទេរប្រគល់និងការជួយ
ឧបត្ថម្ភបច្ចេកទេសក្នុងការអនុវត្តបណ្ដាកិច្ចសន្យា TPP។ លោក Vu Van
Ninh ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការដ្ឋសភា
អាមេរិកអំពីការទទួលស្គល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមកម្ម
វិធីឃ្លាំមើលត្រីប្រា (ក្នុងនោះមានត្រីត្រានិងត្រីប្រារបស់វៀតណាម) តាមច្បាប់កសិកម្មរបស់អាមេរិកឆ្នាំ ២០១៤។ ទន្ទឹមនឹងនោះ លោក Vu
Van Ninh ក៏បានជួបធ្វើការជាមួយមជ្ឈដ្ឋានអាជីវករអាមេរិកនិងតំណាង
នានារបស់សមាគមអង្គភាពអាជីវកម្ម ដូចជា ក្រុមប្រឹក្សាអាជីវកម្មអាមេរិក
-អាស៊ាន (USABC) សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាមេរិក (Amcham)
ជាដើម។ ក្នុងជំនួបពោលខាង លើ លោក Vu Van Ninh បានស្នើរឲ្យបណ្ដា
អង្គភាពអាជីវកម្មអាមេរិកគាំទ្រនិងបង្ក លក្ខណៈងាយស្រួលដើម្បីបញ្ចប់
ការចរចារអំពី TPP យ៉ាងឆាប់ៗ។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Vu Van
Ninh ក៏បានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញចំណុះ បណ្ដាញ
អ្នកជំនាញការវៀតណាមនៅអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ