ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ វៀតណាមយកចិត្តទុកដាក់លើភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែឧសភា នៅទីស្នាក់ការដ្ឋាភិបាល  ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក  លោក Steven Mnuchin។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ វៀតណាមយកចិត្តទុកដាក់លើភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក  លោក Steven Mnuchin 

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលគោរពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ព្រមទាំងសម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏វិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងទៅ ជាពិសេស គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ទទួលបានជាង ៦០ពាន់លា នដុល្លាអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀត ណាមនៅបន្តកែលម្អបរិយាកាសវិនិយោគ តាមរយៈការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាមេរិក វិនិយោគធ្វើអាជីវកម្មនៅវៀតណាម។

ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពនៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគនាពេលកន្លងទៅ និងការដែល រដ្ឋាភិបាលវៀតណាមបានបង្កលក្ខណៈងាយស្រួលដើម្បីដោះស្រាយរាល់បញ្ហាដែលភាគីអាមេរិកកំពុងមានការយកចិត្តទុកដាក់ផងដែរ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin មានបំណង ចង់ឲ្យភាគីទាំងពីរ ជំរុញឲ្យបានខ្លាំងថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងវិនិយោគ។ លោករូបនេះក៏បានវាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមបានផ្តល់ព័ត៌មានជាគោលនយោបាយរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ រូបិយប័ណ្ណ និងស្នើឲ្យវៀតណាមបន្តផ្លាស់ប្តូរមតិជាមួយភាគីអាមេរិកលើបញ្ហានេះផងដែរ។

បញ្ចប់ជំនួបសន្ទនានេះ ភាគីទាំងពីរបានឯកភាព បង្កើនថែមទៀតកិច្ចសហប្រតិ បត្តិការហិរញ្ញវត្ថុ-រូបីយប័ណ្ណ សេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ។ តាមនោះ រួមចំណែកសំខាន់ទៅក្នុងការរក្សានិងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី២៥ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក នៅឆ្នាំ ២០២០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ