ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ វៀតណាម​សន្យា​បំពេញភារកិច្ច និងជាសមាជិកដ៏សកម្មរបស់ IIB

(VOVWORLD) -នារសៀលថ្ងៃទី ១២ ខែមិនានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Nikolay Kosov ប្រធានគណៈនាយក ធនាគារវិនិយោគអន្តរជាតិ (IIB) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ វៀតណាម​សន្យា​បំពេញភារកិច្ច និងជាសមាជិកដ៏សកម្មរបស់ IIB - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Nikolay Kosov ប្រធានគណៈនាយក ធនាគារវិនិយោគអន្តរជាតិ (IIB) (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ លោក Nikolay Kosov បានចាត់ទុកថា វៀតណាមគឺជាប្រទេសស្វាហាប់ ១ ហើយជាសមាជិកដែលមានល្បឿនកំណើនខ្ពស់បំផុតក្នុងចំណោមសមាជិករបស់ IIB។ លោកប្រធានគណៈនាយក IIB បានសម្ដែងគោលបំណងចង់បើកការិយាល័យតំណាងនៅវៀតណាម ដើម្បីធ្វើជាស្ពានតភ្ជាប់ជាមួយបណ្ដាសហគ្រាស បើកទូលាយទ្រង់ទ្រាយសកម្មភាពមិនត្រឹមតែលើវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភដល់គម្រោងធំៗរបស់រដ្ឋាភិបាលទៀតផង។

ចំណែកឯ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាបំពេញភារកិច្ច ហើយជាសមាជិកដ៏សកម្ម បន្តដំណើរការធ្វើកំណែទម្រង់ និងអភិវឌ្ឍន៍ IIB នាពេលខាងមុខ។ លោក Vuong Dinh Hue បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមគាំទ្រ IIB សិក្សាស្រាវជ្រាវ បើកការិយាល័យតំណាងប្រចាំនៅវៀតណាម។ លោក ឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត IIB បន្តទាក់ទងជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនធំៗ ហើយមានគោលបំណាងចង់បង្កើនទំនាក់ទំនងរវាងបណ្ដាដៃគូរបស់វៀតណាម និង IIB៕

ប្រតិកម្មទៅវិញ

ផ្សេងៗ