ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប.


ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប. - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប. (Image: VNA)

(VOVworld)  - ថ្លែងមតិនៅសម័យសន្ទនាជាន់ខ្ពស់ដែលបានប្រព្រឹត្តទៅនាថ្ងៃទី
 ២៥ កញ្ញា នៅទីក្រុង New York ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានចែករំលែកសមិទ្ធិលេចធ្លោរបស់
វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ ហើយសង្កត់ធ្ងន់ថា៖ កំរិតជនក្រីក្រនៅ
 វៀតណាមបានថយចុះយ៉ាងខ្លាំងពី ៥៨% នាឆ្នាំ ១៩៩៣ នៅសល់តែ ៨% ក្នុង
ឆ្នាំ ២០១៤។ ពីបទពិសោធន៍របស់វៀតណាមក្នុងការអនុវត្តក្រកបដោយជោគ
ជ័យ មុនកាលកំណត់គោលដៅអភិវឌ្ឍន៍សហសវត្ស លោក Pham Binh Minh
បានចាត់ទុកថា​៖ ដើម្បីកាត់បន្ថយភាពក្រីក្រនិរន្តភាព ប្រទេសនានាគប្បីមានការ
ទាក់ទងពហុភាគីដូចវៀតណាម។ ក្រៅពីនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមរូប
នេះបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវលើកកំពស់ចំណះដឹងរបស់សង្គមនិង
ការបង្កើនសមត្ថភាពជំនះពុះពារលើភាពក្រីក្ររបស់ជនមានស្ថានភាពលំបាក។
ដើម្បីជួយឧបត្ថម្ភយ៉ាងសកម្មការខំប្រឹងប្រែងរបស់បណ្ដាប្រទេសជាពិសេគឺ
ប្រទេសកំពុង អភិវឌ្ឍន៍ លោក Pham Binh Minh បានចាត់ទុកថា៖ យើងត្រូវបន្ត
ជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូលើពិភពលោកដើម្បីអភិវឌ្ឍន៍ឲ្យបាន
ខ្លាំងក្លាថែមទៀត ក្នុងនោះ អ.ស.ប. ដើតួនាទីអ្នកពិគ្រោះយោបល់និងអ្នកសម្រុះ
សម្រួល។

        នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រួមជាមួយ
អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីន័វ៉ែស Kenya និងអគ្គលេខាធិការ អ.ស.ប
. បានថ្លែងបទសន្ទរកថាសំខាន់នៅសម័យពិភាគ្សាជំនាញក្រោមប្រធានបទ “
ពី ការសន្ទនាដល់ការធ្វើសកម្មភាពពិភពលោកទាំងមូល - ការអនុវត្តបណ្ដា
គោល ដៅអភិវឌ្ឍន៍និរន្តភាព”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ