ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ចូលរួម Amcham Gala ២០១៧

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ចូលរួម Amcham Gala ២០១៧ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue និងបណ្ដាតំណាងចូលរួម
Amcham Gala ២០១៧

(VOVworld) - នាយប់ថ្ងៃទី២៥ មិនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Vuong Dinh Hue និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក Ted Osius បានអញ្ជើញចូលរួម Amcham Gala ២០១៧ ដែលបានរៀបចំឡើង
ដោយសមាគមន៍ពាណិជ្ជកម្មអាមេរិក (Amcham)។ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្រ្តីលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងគោលដៅគឺជំរុញពាណិជ្ជកម្ម
វិនិយោគនិងជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល សហគ្រាសនៃប្រទេស ទាំងពីរនោះ
 Amcham នាពេលកន្លងទៅបានរួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍន៍
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។តាមនោះ រួមចំណែកជួយវៀតណាម ធ្វើសមា
ហរណកម្មកាន់តែស៊ីជំរៅទៅក្នុងខឿនសេដ្ឋកិច្ចសកល។លោកឧប នាយករដ្ឋ
មន្ត្រីជឿជាក់ថា ការប្ដេជ្ញាចិត្តនិងសកម្មភាពផ្លាស់ប្ដូរថ្មីរបស់បក្ស រដ្ឋ វៀតណាម
នាពេលកន្លងទៅ នឹងបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មដ៏ងាយ ស្រួលសំរាប់
សហគ្រាសទាំងអស់ក្នុងនោះមានសហគ្រាសអាមេរិកផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ