ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ជួបសន្ទនាការងារជាមួយតំណាងពាណិជ្ជកម្មអាមេរិក

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមេសា ក្នុងរយៈពេលចូលរួមក្នុងកម្មវិធីថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម (VELP) នៅទីក្រុង Boston (សហរដ្ឋអាមេរិក) ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Le Minh Khai បានជួបសន្ទនាការងារជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ជួបសន្ទនាការងារជាមួយតំណាងពាណិជ្ជកម្មអាមេរិក - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai សន្ទនាតាមអ៊ីនធឺណិតជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai។ រូបថត៖ Thanh Tuan/VNA
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា ក្របខ័ណ្ឌភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលវៀតណាម និងអាមេរិកបានបង្កើតឡើងកាលពី ឆ្នាំមុន នឹងបង្កើតបរិយាកាសនិងសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការ អប់រំ-បណ្តុះបណ្តាល។
លោកស្រី Katherine Tai បានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងសកម្ម ដើម្បី អនុវត្តន៍ខ្លឹមសារដែលបានឯកភាពក្នុងសេចក្តីថ្លែងការណ៍រួម ជាពិសេសលើវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។ លោកស្រីមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិ ការទ្វេភាគីតាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគ (TIFA) និង ក្នុងការចរចាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកដើម្បីវិបុលភាព (IPEF) នាពេលខាងមុខ។
កាលពីរសៀលថ្ងៃដដែល នៅទីក្រុង Boston លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានជួបសំណេះសំណាលជាមួយតំណាងបញ្ញវន្តវៀតណាមនៅឯបរទេសឆ្នើមៗ ដែលជាសាស្ត្រាចារ្យ បណ្ឌិត និងអ្នកជំនាញក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដូចជា semiconductors បញ្ញាសិប្បនិមិត្ត ហិរញ្ញវត្ថុ សុខាភិបាល ច្បាប់ ... ដែលកំពុង ធ្វើការ និងបង្រៀននៅសាកលវិទ្យាល័យ Harvard ក៏ដូចជាក្រុមហ៊ុន និងសមាគមដ៏ មានកិត្យានុភាពនៅ Boston ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ