ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh ទទួលមរណភាព

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh កើតនាថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៦២ នៅឃុំ Tan Lien ស្រុក Vinh Bao ទីក្រុង Hai Phong ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh ទទួលមរណភាព - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh ទទួលមរណភាព

យោងតាមព័ត៌មានរបស់គណៈកម្មការការពារ និងថែទាំសុខភាពកម្មាភិបាលមជ្ឈឹមបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh ក្រោយរយៈពេលរងជំងឺ ទោះបីជាត្រូវបានបក្ស រដ្ឋ ក្រុមសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតខិតខំប្រឹងប្រែងព្យាបាលអស់ពីកម្លាំងកាយពីចិត្ត និងការថែទាំរបសើគ្រួសារក៏ដោយ ប៉ុន្តែដោយសារជំងឺធ្ងន់ធ្ងរ លោកបានទទួលមរណភាពនាវេលាម៉ោង ២០ និង ២០ នាទី ថ្ងៃទី ២២ សីហានៅគេហដ្ឋានផ្ទាល់ក្នុងសង្កាត់ Ngo Quyen ទីក្រុង Hai Phong។

លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh កើតនាថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៦២ នៅឃុំ Tan Lien ស្រុក Vinh Bao ទីក្រុង Hai Phong ។

នៅពេលដែលបំពេញការងារនៅទីក្រុង Hai Phong លោកបានកាន់មុខតំណែងដូចជា៖ អនុលេខា លេខាគណៈកម្មាធិការបក្ស នាយកក្រុមហ៊ុនស៊ីម៉ងត៍ Hai Phong និងជាប្រធានគណៈគ្រប់គ្រងគម្រោងតំបន់ទីប្រជុំជនស៊ីម៉ងត៍ Hai Phong ; សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង។

លោកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី XII, XIII; សមាជិកសភានីតិកាលទី១២; ឧបនាយករដ្ឋមន្ត្រី ចាប់ពីខែមេសា ឆ្នាំ២០២១ ដល់បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ