ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា

(VOVWORLD) -  នាព្រឹកថ្ងៃទី ៨ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោកTruong Hoa Binh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា លោកហ៊ឹម ឆែមដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា - ảnh 1 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម Truong Hoa Binh អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា លោក ហ៊ឹមឆែម 

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ដោយបានចាត់ទុកថា នេះគឺជាមូលដ្ឋានដ៏សំខាន់មួយដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ប្រការនេះក៏ត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា។ អាស្រ័យហេតុនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិនិងក្រសួងធម្មការនិងសាសនាកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

រីឯ រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ហ៊ឹម ឆែម បានឲ្យដឹងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យជនជាតិនិងសាសនា ដែលប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើននោះ។ លោក ហ៊ឹម ឆែម មានប្រសាសន៍ថា ប្រជាជនកម្ពុជាមានការដឹងគុណនិងការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់កងទ័ពនិងប្រជាជនវៀតណាម ជាពិសេសគឺការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ